បុគ្គលិកផ្នែកសន្តិបាល (ចំនួន ២នាក់) Full-time Job
3 years ago Security & Cleaning Siem Reap 1.2K viewsJob Details
ទីកន្លែងធ្វើការ: មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
ម៉ោងធ្វើការ : ៤០ម៉ោងក្នុងមួយសប្តាហ៍
ក្រោមការគ្រប់គ្រង : បុគ្គលិករដ្ឋបាលមន្ទីរពេទ្យកុមារអង្គរ
Duties
- រក្សាសុវត្ថិភាពរបស់ភ្ញៀវ បុគ្គលិកស្ម័គ្រចិត្ត បុគ្គលិក គ្រួសារអ្នកជំងឺ និងរបៀបរៀបរយដល់អ្នកជំងឺ បុគ្គលិកផ្សេងទៀតដែលមានវត្តមាននៅក្នុងមន្ទីរពេទ្យ
- គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ផ្នែកសន្តិសុខឱ្យបានខ្ជាប់ខ្ជួន
- អន្តរាគមន៍ និងការពារមិនឱ្យមានហេតុការណ៍រំខានផ្សេងៗ ដែលអាចកើតមានឡើងចំពោះអ្នកជំងឺ គ្រួសារ អ្នកជំងឺ និងបុគ្គលិក ក៏ដូចជាអ្នកដទៃទៀតដែលមានវត្តមាននៅក្នុងមន្ទីរពេទ្យ
- ទទួលខុសត្រូវលើសុវត្ថិភាពយាន្តជំនិះ ដែលត្រូវបានរក្សាទុកនៅក្នុងបរិវេណមន្ទីរពេទ្យ និងធានាឱ្យបានថារាល់យានជំនិះដែលចតនៅក្នុងបរិវេណមន្ទីរពេទ្យមានលេខសំគាល់ និងគ្រប់គ្រងត្រឹមត្រូវ
- ផ្ដល់ឱ្យអ្នកជំងឺនូវលេខរៀងសម្រាប់ទទួលការព្យាបាល ដោយផ្អែកលើពេលវេលានៃការមក ដល់មន្ទីរពេទ្យរបស់ពួកគេ លើកលែងតែករណីសង្គ្រោះបន្ទាន់
- ជាសាក្សី ក្នុងការត្រួតពិនិត្យពេលវេលាចេញចូលរបស់បុគ្គលិកឱ្យបានច្បាស់លាស់ ជាពិសេសបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល ដែលបានមកធ្វើការបន្ថែមម៉ោង
- សហការណ៍ជាមួយបុគ្គលិកផ្នែកទិញសម្ភារៈ សរសេររបាយការណ៍លំហូរចេញចូលនៃដបខ្យល់ និង អុកស៊ីសែនដើម្បីបញ្ជូនទៅផ្នែកភស្តុភារ និងរក្សាទុកជាឯកសារ
- សរសេររបាយការណ៍ប្រចាំថ្ងៃ
- ធ្វើការទាក់ទងទៅ នាយកដ្ឋានពន្លត់អគ្គីភ័យ ឬអាជ្ញាធរមានសម្ថកិច្ច ដើម្បីស្នើសុំជំនួយ និងការសហការណ៍អន្តរាគមន៍បន្ថែម ក្នុងករណីមានហេតុអាសន្នដែលកើតមានឡើងក្នុងមន្ទីរពេទ្យ
- ទទួលខុសត្រូវលើការដុត និងកំទេចកាកសំណល់វេជ្ជសាស្ត្រតាមគោលការណ៍កំណត់ ដោយរក្សាឱ្យបាននូវ សុវត្តិភាពផ្ទាល់ខ្លួន ព្រមទាំងអ្នកដែលនៅជុំវិញ
- បើកបរឡានសង្រ្គោះ និងផ្តល់ជំនួយដល់បុគ្គលិកជំនាញក្នុងពេលសង្គ្រោះបន្ទាន់ ដោយធ្វើការបញ្ជូនអ្នកជំងឺទៅតាមគោលដៅកំណត់ដោយបុគ្គលិកជំនាញ ឬតាមការចាត់តាំងរបស់ការិយាល័យរដ្ឋបាល
- ធ្វើការងារផ្សេងៗទៀត ដែលចាត់តាំងដោយប្រធានផ្នែកសន្តិសុខ និងផ្នែករដ្ឋបាល
Requirements
- សិក្សាត្រឹមថ្នាក់វិទ្យាល័យ យ៉ាងទាបបំផុត
- មានជំនាញមូលដ្ឋានក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ
- មានបទពិសោធន៍ផ្នែកសន្តិសុខ យ៉ាងតិចរយៈពេល១ឆ្នាំអាចសរសេរ និងអានភាសារខ្មែរបានល្អ
- ចេះនិយាយ និង សរសេរភាសារអង់គ្លេសខ្លះ កាន់តែប្រសើរ
- ត្រូវមានកាយសម្បទាមាំមួន
- មានចិត្តអំណត់អត់ធ្មត់ចំពោះការងារ និងមានការទទួលខុសត្រូវ
- ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ការងារ វិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ
- មានការតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ និងអនុវត្តនូវអ្វីដែលថ្មី ដែលបានស្នើសុំ ឬផ្តល់ដោយមន្ទីរពេទ្យ
Company Description
Angkor Hospital Children (AHC) a non-profit, paediatric healthcare organisation Siem Reap, Cambodia.